រថយន្ត Lamborghini Aventador ធ្វើពីក្រដាស ដ៏អស្ចារ្យ!

អាមេរិក៖ លោក Taras Lesko ជាអ្នកឌីហ្សាញម្នាក់ ដែលបានចំណាយពេល ជាច្រើនខែ ដើម្បីបង្កើតរថយន្តម៉ាក ដ៏ល្បី មួយ ធ្វើឡើង អំពីក្រដាស ហើយវាពិតជាមានរូបរាង និង ទ្រង់ទ្រាយ ដូចស្ទើរតែទាំងស្រុង ដែលអាចធ្វើអោយមានការភ័ន្តច្រឡំ ក៏អាចថាបាន ផងដែរ។
នេះជាស្នាដៃដ៏ប៉ិនប្រសព្វមួយទៀត របស់គាត់ ក្រោយពីធ្លាប់បានបង្កើតនូវ មនុស្សយន្តធ្វើពីក្រដាស ដ៏ធំសម្បើម កាលពីឆ្នាំ ២០១១ រួចមក។ ក្រោយពីសំរាកអស់រយៈពេល ២ឆ្នាំមក គាត់បានបង្កើតនូវស្នាដៃថ្មីមួយទៀត គឺរថយន្តមួយនេះ ដែលជាម៉ាកដ៏ល្បី និង ថ្លៃបំផុតមួយ។ គាត់បានប្រើបច្ចេកទេស ឌីហ្សាញដែលគាត់ចេះ យកមកកែឆ្នៃកាត់ត ធ្វើយ៉ាងណាអោយចេញជាលទ្ធផល ដែលគាត់ចង់បាន ដោយក្នុងនោះ គាត់បានប្រើកម្មវិធីនៅលើកុំព្យូទ័រ ដូចជា Adobe Photoshop, Illustrator និង AfterEffects រួចធ្វើការព្រីនចេញមក ដើម្បីយកមកកាត់បិទ លើគ្រោងរបស់រថយន្ត ដើម្បីអោយមើលទៅដូចពិតៗ ហើយនេះក៏ជាការ ទទួលបាន ជោគជ័យមួយទៀតរបស់គាត់ ដែលបង្កើត រថយន្តក្រដាស Lamborghini Aventador ដែលមានទម្ងន់ជាង ១១ គីឡូក្រាម មួយនេះឡើង។
តើប្រិយមិត្តយល់យ៉ាងណាដែរ?

Related

ពត៌មានអន្តរជាតិ 1018986498499887113

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item