អ្នកថតរូបក្នុងបាតសមុទ្រម្នាក់ ត្រូវឆ្លាមឆក់យកកាមេរ៉ាដែលមានតម្លៃ ១៧,៥០០ដុល្លារទៅបាត់

បុរសម្នាក់ដែលជាអ្នកឯកទេសថតរូបក្នុងទឹក បានភ័យលួសព្រលឹងស្ដាយនូវកាមេរ៉ា ដែលមានតម្លៃជាង ១៧,៥០០ដុល្លារអាមេរិក បន្ទាប់ពីគាត់ហែលទៅថត យ៉ាងជិតហ្វូងត្រីឆ្លាម ដោយមិនទាន់បានហែលចេញពីពួកវាផង ក៏ត្រូវបានត្រីឆ្លាមមួយក្បាល ត្របាក់ខាំជាប់កាមេរ៉ារបស់គាត់ នៅនឹងមាត់របស់វា។
ដោយសារតែចង់ថតរូប ដ៏ស្រស់ស្អាតរបស់ហ្វូងឆ្លាម បុរសម្នាក់ជនជាតិអង់គ្លេស អាយុ ៤៩ឆ្នាំ Miguel Lasa បានចូលទៅយ៉ាងជិត តែសំណាងអាក្រក់ ត្រូវបានត្រីឆ្លាមឆក់យកនូវ កាមេរ៉ាដ៏មានតម្លៃរបស់គាត់ទៅបាត់។ គាត់មិនដឹងថាត្រូវ ធ្វើបែបណាឡើយ ជាធម្មតាត្រីឆ្លាមប្រភេទ Tiger Shark ហែលបានលឿន ហើយឆ្ងាយថែមទៀតផង តែសំណាងល្អ ដែលត្រីឆ្លាមមួយក្បាលនោះ បានទម្លាក់កាមេរ៉ារបស់គាត់ នៅចម្ងាយ១០០ម៉ែត្រ។ លោក Miguel គឺជាបុរសដែលមានសំណាង ជាទីបំផុត ព្រោះក្នុងរយៈពេលតែ២ ៣នាទី ត្រីឆ្លាម Tiger Shark អាចហែលបានរាប់គីឡូម៉ែត្រឯណោះ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹត្តិការណ៍មួយនេះ? សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ ខ្មែរឡូត


Related

ពត៌មានអន្តរជាតិ 640500420533713575

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item