ប្រទះឃើញរថយន្តពីរគ្រឿង លិចក្នុងទន្លេជាង ៤០ឆ្នាំ

កាលពីថ្មីៗនេះ អាជ្ញាធររដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក បានប្រទះឃើញរថយន្តចំនួនពីរគ្រឿង ដែលលិចក្នុងទន្លេ Foss និងគ្រោងឆ្អឹងមនុស្សចំនួន ៥នាក់ផ្សេងទៀត ដែលជាប់នៅក្នុងរថយន្ត ក្បែរទីក្រុង Elk កន្លងទៅនេះ។
បើតាមប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តទាំងពីរនោះ មួយគឺមានម៉ាក់ Camaro ផលិតនៅឆ្នាំ ១៩៦៩ និងមួយគ្រឿងទៀត ម៉ាក់ឆេវឡេតស៊េរីចាស់ ផលិតក្នុងកំឡុងទសវត្សរ៍ឆ្នាំ៥០។ ក្នុងនោះ គេនៅមិនទាន់អាចសន្និដ្ឋានពី មូលហេតុដែលរថយន្តទាំងពីរនេះលិចក្នុងទន្លេ នៅឡើយទេ ប៉ុន្តែគ្រាន់តែអាចសន្និដ្ឋានថា រថយន្តទាំងនេះលិចក្នុងទន្លេប្រហែលជា ៤០ឆ្នាំរួចមកហើយ។
គួរបញ្ជាក់ផងដែរថា ប៉ូលីសនៅកំពុងធ្វើកោសល្យវិច័យ ទៅលើគ្រោងឆ្អឹងទាំងនោះ នៅមុនពេលកំណត់អត្តសញ្ញាណរបស់អ្នកស្លាប់បាន។
ប្រភព៖ ខ្មែរឡូត

Related

ពត៌មានអន្តរជាតិ 4853160260725238516

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item