ឆ្កែមួយក្បាលត្រូវបាន សត្វពស់ថ្លាន់ ប្រវែង៣ម៉ែត្ររឹតសម្លាប់គួរឲ្យខ្លាច

សត្វឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល ដែលម្ចាស់របស់វាចិញ្ចឹមនៅក្នុងផ្ទះ ត្រូវបានពស់ថ្លាន់ប្រវែង ៣ម៉ែត្រ ទម្ងន់ ១៧គីឡូក្រាម រឹតក៏សម្លាប់ ក្អួតឈាមគួរឲ្យខ្លាច។
ម្ចាស់របស់ឆ្កែ នៅពេលដែលប្រទះឃើញ ឆ្កែរបស់ខ្លួនដេកងាប់ ដោយមានសត្វពស់ថ្លាន់ដ៏ធំរឹត.កជាប់ គាត់ក៏បានទូរស័ព្ទទៅប្ដឹង ប៉ូលីស។ ពស់មួយក្បាលនោះ ប្រើពេលតែ៥នាទីប៉ុណ្ណោះ ក្នុងការរឹត.កសម្លាប់ឆ្កែ ដែលមិនអាចត.ដៃបាន។ ម្ចាស់របស់ឆ្កែ បានខំប្រឹងចាប់ពស់នោះ ចេញពីឆ្កែរបស់គាត់ដែលដេកងាប់។
ម្ចាស់របស់ឆ្កែបាននិយាយ ប្រាប់ប៉ូលីស និងអ្នកសារព័ត៌មានថា គាត់រស់នៅក្នុងផ្ទះរបស់គាត់ ជាង១០ឆ្នាំមកហើយ មិនធ្លាប់បានឃើញហេតុការណ៍បែបនេះ កើតឡើងម្ដងណាឡើយ។ គាត់សូមផ្ដាំទៅដល់មនុស្សទាំងឡាយ ជាពិសេសកូនក្មេង សូមប្រុងប្រយ័ត្ន ព្រោះវាធំល្មមអាចនឹងសម្លាប់ក្មេងតូចៗបាន។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅតាមដងផ្លូវជាតិលេខ ៤១របស់អាមេរក ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក។ តែកាលពីខែមុន នៅរដ្ឋផ្សេង មានករណីសត្វពស់ថ្លាន់សម្លាប់ ក្មេងប្រុស២នាក់ផងដែរ គឺ Noah និង Connor Barthes ដែលពួកគេកំពុងតែដេកក្នុងផ្ទះ ហើយត្រូវពស់ចូលទៅសម្លាប់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? 

Related

ពត៌មានប្លែកៗ 7017804052206043329

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item