Girls' Generation ធ្វើឲ្យអ្នកគាំទ្រ ក្នុងប្រទេសឥណ្ឌូនេស៊ី ចំនួន ១២,០០០នាក់ ឈ្លក់វង្វេងនឹងសម្រស់

យោងតាមសារព័ត៌មាន All Kpop របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមតារាចម្រៀងស្រីស្រស់ស្អាត Girls' Generation បានធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូង សម្រាប់ការសម្តែង “2013 GIRLS GENERATION WORLD TOUR ~Girls & Peace~” របស់ពួកគេ នៅក្នុងពហុកីឡាដ្ឋាន “Meta Elang International Stadium” ស្ថិតក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះដែរ មានមនុស្សចំនួន ១២,០០០នាក់ បានចូលរួមទស្សនាក្នុងការសម្តែងនេះ ហើយពួកគេស្ទើរតែទប់ចិត្តមិនបាន ដោយសារតែលង់នឹងសម្រស់ របស់សមាជិកនិមួយៗ នៃក្រុមចម្រៀង Girls' Generation នេះ។
គួរបញ្ជាក់ផងដែរថា សំបុត្រចូលទស្សនានៅក្នុងការសម្តែងនេះ ត្រូវបានលក់អស់យ៉ាងលឿនបំផុត ចំនែកឯក្រុមតារាចម្រៀងស្រី Girls' Generation បានច្រៀងគ្រប់បទចម្រៀងកូរ៉េរបស់ពួកគេ និងបទចម្រៀងជប៉ុនខ្លះ នៅក្នុងកម្មវិធីនោះ។
យ៉ាងណាមិញ នៅថ្ងៃទី១២ ខែតុលា ខាងមុខនេះ ក្រុមតារាចម្រៀងស្រី Girls' Generation នឹងត្រូវធ្វើការសម្តែង នៅក្នុងប្រទេសសឹង្ហបុរីបន្តទៀត៕
ប្រភព៖ ខ្មែរឡូត


Related

ពត៌មានអន្តរជាតិ 8648463983653337751

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item