អ្នកស្នេហាផលិតផល Apple បានបោះតង់ដេកចាំនៅមុខហាង ដើម្បីរងចាំទិញ iPhone 5S

មានបុរសម្នាក់ដែលស្រលាញ់ និងចង់បានទូរស័ព្ទ iPhone 5S ជាកម្មសិទ្ធយ៉ាងខ្លាំង បានបោះតង់ដេករងចាំនៅខាងក្រៅហាង ក្រុមហ៊ុនរបស់ Apple ដែលនឹងដាក់លក់នៅថ្ងៃសុក្រ ប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Gad Harari អាយុ ១៧ឆ្នាំ សុខចិត្តដេករងចាំនៅមុខហាង ផលិតផល Apple មួយនៅទីក្រុងឡុង ប្រទេសអង់គ្លេស រយៈពេល ៤ថ្ងៃ។ ថ្ងៃនេះគឺជាថ្ងៃទីពីរហើយ ដែលគេបានរងចាំការចេញលក់ របស់ iPhone 5S។
Harari បានប្រាប់ដល់អ្នកសារព័ត៌មានថា គាត់បានទិញយកកន្លែងសំរាប់ដេកនេះ ១ម៉ែត្រការ៉េ ២០០ផោន (៣១៨ដុល្លារ) ព្រោះគាត់ដឹងថា ពេលដែលជិតដល់ថ្ងៃចេញលក់មួយថ្ងៃ កន្លែងនេះអាចនឹងកើនដល់ ១,០០០ផោន (១,៥៩២ដុល្លារ)។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? 
ប្រភព៖ ខ្មែរឡូត


Related

ពត៌មានអន្តរជាតិ 679915276417613017

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item