កាក់មាសសុទ្ធ សតវត្សរ៍ទី១៩ របស់អាមេរិក អាចនឹងលក់ដេញថ្លៃបាន ជាង១លានដុល្លារ

យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ប្រាក់កាក់ដុល្លារ ធ្វើអំពីមាស របស់អាមេរិក ត្រូវបានអ្នករៀបចំការលក់ដេញថ្លៃ កំណត់កាលបរិច្ឆេទ ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ កញ្ញា នាពេលខាងមុខនេះ ក្នុងរដ្ឋ ឡូសអេនចឺឡេស សហរដ្ឋអាមេរិក។
នេះជាកាក់ ៤ដុល្លារ កម្រមានបំផុត ដែលនៅសល់ និងធ្វើឡើងអំពីមាសសុទ្ធ ទម្ងន់ ៦ក្រាម ហើយកាក់នេះដែរ ផលិតក្នុងឆ្នាំ ១៨៨០។ តាមការប៉ាន់ស្មាន កាក់នេះ នឹងអាចមានតម្លៃ ឡើងដល់ទៅ ១លាន ៥សែន ដុល្លារអាមេរិក ឯណោះ នៅក្នុងដាក់លក់ដេញថ្លៃ នាពេលខាងមុខនេះ។ ក្នុងនោះផងដែរ នឹងមានការដាក់លក់ដេញថ្លៃ កាក់ផ្សេងៗទៀត ចំនួន ២៦កាក់ ដែលអាចមានតម្លៃ សរុបដល់ទៅ ៨លានដុល្លារអាមេរិក ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ ខ្មែរឡូត

Related

ពត៌មានអន្តរជាតិ 1041490218260032777

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item