លោក ខៀវ កាញា​រី​ទ្ធ៖ សមាសភាព​គណៈរដ្ឋមន្ត្រី​ពិតជា​បានរៀបចំ​ហើយ

លោក ខៀវ កាញា​រី​ទ្ធ មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រួ​ង​ព័ត៌មាន​ផង​នោះ នៅ​ថ្ងៃទី១៩ ខែកញ្ញា​នេះ បាន​ឲ្យ​ដឹងថា បញ្ជី​សមាសភាព​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បានរៀបចំ​រួច​អស់ហើយ។ 
ដោយឡែក ចំពោះ​បណ្ដាញ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​មានការ​បែកធ្លាយ​បញ្ជី​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្ដេច ហ៊ុន សែន នោះ​ត្រូវបាន​មន្ត្រី​នាំពាក្យ​ដដែល​ខាងលើនេះ បដិសេធ ដោយបាន​បញ្ជាក់ថា ជា​បញ្ជី​ដែល​មិន​ត្រឹមត្រូវ។
  
យោងតាម​បញ្ជី​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ក្នុង​រដ្ឋាភិបាល​អណ​ត្តិ​ទី៥ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្នាក់​នោះ សម្តេច ហ៊ុន សែន នៅតែ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយមាន​ឧបនាយករដ្ឋមន្ត្រី៩រូប និង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ចំនួន១១រូប។   

បញ្ជី​នោះ​ក៏បាន​បង្ហាញ​ផងដែរ​ថា គណៈរដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​រួម​តូច​ជាង​មុន ហើយ​ក្រសួង​មួយចំនួន​ក៏ត្រូវ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​កាលពី​អណ​ត្តិ​មុន​ផងដែរ។ ក្រសួង​ដែល​ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​នោះ រួមមាន​ក្រសួង​សេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម អប់រំ បរិស្ថាន ប្រៃសណីយ៍ និង​វប្បធម៌៕ 

Related

ពត៌មានសង្គម 5727515237358753952

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item