កែវ ស្រីនាង ឲ្យ អេនឌី ឱប​រឹត​មិន​ខ្លាច​ចិត្ត​ប្តី​អង់គ្លេស

ភ្នំពេញៈ ក្នុង​ឈុត​ដ៏​កៀក​កិត​ដែល​រំលេច​ដោយ​សម្លៀក​បំពាក់​សិច​ស៊ី​វៀល​លើ ឆែក​ក្រោម​បញ្ចេញ​សាច់​ក្នាញ់​​នោះ កែវ ស្រីនាង ដែល​គេ​ធ្លាប់​តែ​ដឹង​ថា ​ជា​តារា​ដ៏​ស្រគត់​ស្រគំ ស្លៀក​ពាក់​សម​រម្យ​ជា​និច្ច​នោះ ​បាន​បើក​ឱកាស​ឲ្យ អេនឌី ឱប​រឹត​យ៉ាង​ស្និទ្ធ​ស្នាល​បំផុត ដែល​មើល​ទៅ ទស្សនិក​ជន​វាយ​តម្លៃ​ថា កែវ ស្រីនាង ហាក់​មិន​ខ្លាច​ចិត្ត​ប្តី​ដែល​ជា​បុរស​ជន​ជាតិ​អង់គ្លេស​នោះ​ទេ​។
ពិត​ ជា​សំណាង​ អេនឌី មែន ដែល​បាន​ក្រសោប​ឱប​ប្រាណ​ស្រី​ស្រស់​តូច​ច្រឡឹង​រាង​ខ្ពស់​ស្រឡះ​នាង កែវ ស្រីនាង ក្នុង​ឈុត​បញ្ចេញ​សាច់​ស​ខ្ចី​គួរ​ក្នក់​ក្នាញ់​នោះ​។ តែ​យ៉ាង​ណា តារា​រូប​នេះ​ធ្លាប់​និយាយ​ថា ដូច​ជា​ស៊ាំ​ទៅ​ហើយ ក្នុង​ការ​ថត​ឈុត​ឱប​ថើប​បែប​នេះ​។ ជា​ការ​ពិត​គេ​បាន​ដឹង​ថា អេន​ឌី ធ្លាប់​ថត​ឈុត​បែប​នេះ​ជា​​មួយ​ស្រី​ស្រស់​ជា​ច្រើន​រូប​មក​ហើយ ដូច​ជា វ៉ាង ស្រីណូ កុល ដាវី ពេជ្រ អាវីហ្សា ចន ច័ន្ទ​លក្ខិណា សុខ សោម៉ាវត្តី លី ម៉ារីណា និង ហ៊ិន ច័ន្ទនីរ័ត្ន ជា​ដើម​។
ថ្វី​ដ្បិត​តែ​អេនឌី មិន​មាន​បញ្ហា តែ​គេ​ឆ្ងល់​ថា តើ កែវ ស្រីនាង មិន​ខ្លាច​ប្តី​ជន​ជាតិ​អង់គ្លេស​របស់​នាង​ប្រចណ្ឌ​ទេ​? តែ​យ៉ាង​នេះ គេ​ថា នោះ​ជា​សិល្បៈ​នៃ​ការ​ថត​រូប​ប៉ុណ្ណោះ៕​
130919_20
ប្រភព៖ កោះសន្និភាព

Related

ពត៌មានសង្គម 3583031196777051509

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item