ឈិនឡុង​ ​ឆ្នាំ​នេះ​​ស្លាប់​បី​ដង​​ហើយ

បើ​រាប់​​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​ពេល​នេះ ​ពាក្យ​ចចាមអារ៉ាម​នៅ​លើ​បណ្ដាញ​ Twitter ​ដែល​ថា​កំពូល​​តារា​សម្ដែង​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​​ផ្ទុះ​សំណើច​គ្រប់​គ្នា​ ​ឈិន ឡុង (Jackie Chan) ​​ស្លាប់​​ មាន​ចំនួន​បី​ដង​ហើយ។ ​​ទំនង​ឈឺក្បាល​នឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ ​ក៏​ដូចជា​ចង់​បង្ហាញ​គម្រោង​ថ្មី​ផង​ តារា​សម្ដែង​ភាពយន្ត​វាយតប់​ចិន​រូប​នេះ​បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​មិន​ទាន់​ស្លាប់​ទេ ​ហើយ​មាន​សុខភាព​ល្អ​ទៀត​ផង។

ក្រៅ​ពី​នេះ​ តារា​ចិន​ដែល​ល្បី​ខ្លាំង​នៅ​ហូលីវូដ​បាន​​បង្ហាញ​ពី​គម្រោង​បង្កើត​សួន​កម្សាន្ត​ផ្ទាល់​ខ្លួន​មួយ​ក្នុង​ប្រទេស​ចិន​​​ដែល​មាន​ឈ្មោះ​ថា ​”Jackie Chan World Park”។


តារា​វាយតប់​បែប​កំប្លែង​រូប​នេះ​​បាន​និយាយ​ថា ៖ “កាល​ពី​ក្មេង​គ្រួសារ​ខ្ញុំ​ក្រ​ណាស់ ​ខ្ញុំ​តែង​គិត​ថា​​នៅ​ពេល​មាន​លុយ​ខ្ញុំ​នឹង​ទិញ​វត្ថុ​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​បាន ​និង​ប្រមូល​វា​ពី​ជុំវិញ​ពិភពលោក។ ​ខ្ញុំ​ចង់​ដាក់​បង្ហាញ​វត្ថុ​ទាំង​អស់​នោះ។ វា​មិន​​មែន​ជា​របស់​ថ្លៃ​ទាំង​អស់​នោះ​ទេ ​តែ​វា​មាន​រឿងរ៉ាវ​ជាច្រើន​នៅ​ពី​ក្រោយ​របស់​ទាំង​អស់​នោះ”។ ​

តារា​វ័យ​ ៥៩ ​ឆ្នាំ​រៀបរាប់​ទៀត​ថា ​ការ​បង្កើត​សួន​កម្សាន្ត​ខាង​លើ​គឺ​ដើម្បី​រួម​ចំណែក​​​​ជួយ​ដល់​​សហគមន៍​របស់​លោក​វិញ។ ​ពិព័រណ៍​ជាច្រើន​នៅ​​សួន​កម្សាន្ត​នឹង​មិន​គិត​ប្រាក់​នោះ​ទេ ​ហើយ​ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ត្រូវ​ប្រើប្រាស់​​សម្រាប់​​​ជួសជុល​សម្ភារៈ​នៅ​ក្នុង​សួន​ប៉ុណ្ណោះ។
​លោក​បន្ត​ថា ៖ “ខ្ញុំ​ចង់​ទិញ​វត្ថុ​ជា​ច្រើន​កាល​នៅ​ក្មេង ​តែ​ឥលូឡូវ​ខ្ញុំ​ចង់​បរិច្ចាគ​អ្វី​ដែល​ខ្ញុំ​មាន​ទាំង​អស់… សុភមង្គល​របស់​មនុស្ស​ម្នាក់​គឺ​ស្មើ​នឹង​ភាព​រីករាយ​របស់​មនុស្ស​ទូទៅ​នោះ​ទេ ​ហើយ​មាន​តែ​វប្បធម៌​ទេ​ដែល​នៅ​រស់​ជា​រៀង​រហូត… ៦០ ​ភាគរយ ​នៃ​ការ​លេង​ក្នុង​សួន​កម្សាន្ត​មិន​ត្រូវ​បាន​យក​ប្រាក់​ទេ ​ហើយ​ ៤០ភាគរយ​ទៀត​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​

តារា​ច្រមុះ​ធំ​មិន​បាន​លើក​ឡើង​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ​លោក​ស្លាប់​ម្ដង​ជា​ពីរ​ដង​នោះ​ទេ ​តែ​បាន​សរសេរ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ Facebook ​របស់​ខ្លួន​ថា ៖ “ឆ្នាំ​ក្រោយ ​ឆ្នាំ ២០១៤ ​គឺ​ជា​ខួប​កំណើត​ ៦០ ​ឆ្នាំ​​របស់​ Jackie​។ ខ្ញុំ​​នឹង​ប្រារព្ធ​ឱកាស​ដ៏​អស្ចារ្យ​នេះ​ក្នុង​ទីក្រុង​ប៉េកាំង​ជាមួយ​មិត្តភក្ដ័ ​និង​អ្នក​គាំទ្រ​​ជុំវិញ​ពិភពលោក។ ​គម្រោង​ទាំង​នោះ​រួមមាន​តន្ត្រី​សន្តិភាព​មនុស្សធម៌ ​និង​ Fan Club Party ​ផង​ដែរ​”៕​

ប្រភព៖ http://news.sabay.com.kh

Related

ពត៌មានអន្តរជាតិ 3426078838810839783

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item