គ្រូបង្រៀនម្នាក់ សម្រាលកូននៅសាលា បានសម្រេច!

កាលពីថ្មីៗនេះ គ្រូបង្រៀនសាលាបឋមម្នាក់ ឈ្មោះ Diane Krish-Veeramany អាយុ ៣០ ឆ្នាំ សម្រាលបានកូនប្រុសម្នាក់ បានដោយជោគជ័យ ក្នុងបន្ទប់ធ្វើការ នាសាលា Manford ក្នុងទីក្រុង Hainault ចក្រភពអង់គ្លេស កន្លងទៅនេះ។
អ្នកគ្រូម្នាក់នេះ បានមកបង្រៀននៅសាលា ជាធម្មតាដូចរាល់ដង ដោយមិននឹកស្មានថា នឹងអាចសម្រាលកូនដូច្នេះទេ។ ស្រាប់តែពេលកំពុងតែអង្គុយ ធ្វើការនៅមុខកំព្យូទ័រមិនបានប៉ុន្មានផង ពោះរបស់នាងចាប់ផ្តើមឈឺ រួចក៏ធ្វើការសម្រាលតែម្តងទៅ ដែលជាភ័ព្វសំណាង គឺមានជំនួយការគ្រូបង្រៀនស្រីបីនាក់ទៀត បានដុតដៃដុតជើងជួយសម្រាលកូនឲ្យនាង យ៉ាងយកចិត្តទុកដាក់ រហូតដល់នាងអាចសម្រាលកូនបាន ដោយជោគជ័យ ឆ្លងផុតគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រោយសម្រាលកូនបានភ្លាមៗ គ្រូបង្រៀនរូបនេះ បានបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យ ឯជំនួយការគ្រូបង្រៀនបីនាក់ទៀត ក៏បានទទួលប័ណ្ណសរសើរ កិត្តិយសម្នាក់មួយផងដែរ។




ប្រភព៖ ខ្មែរឡូត

Related

ពត៌មានអន្តរជាតិ 3848530604047485812

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item