ឃាត់ខ្លួនបុរសម្នាក់ ពីបទល្បួងនារីម្នាក់ យកទៅ រំលោភបូក

ភ្នំពេញៈ បុរសម្នាក់ ត្រូវបាននគរបាល ឃាត់បន្ទាប់ពីមាន ពាក្យបណ្តឹង របស់នារី រងគ្រោះម្នាក់ ប្តឹងចោទប្រកាន់ថា បានប្រើល្បិច ហៅនាង ទៅផឹកស៊ី នៅបន្ទប់ជួល ពេលនាងស្រវឹង ធ្វើសកម្មភាពចាប់រំលោភ មិនបានសម្រេច ប៉ុន្តែបក្ខពួកជនសង្ស័យ រំលោភបានសម្រេចម្តង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ.ស.ណ ភេទស្រី អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅឃុំព្រះនិញ្វាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯជនសង្ស័យវិញ មានឈ្មោះ អ៊ុយ ថុល ភេទប្រុសអាយុ២៦ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ សង្កាត់ កើតហេតុខាងលើ (រំលោភមិនបានសម្រេច) និងទី២ឈ្មោះ អេស ភេទប្រុស អាយុប្រហែលជា២៦ឆ្នាំ មានមុខរត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។
មុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីស្រុក កណើតមករកការងារ ធ្វើនៅភ្នំពេញ គឺការងាររោង ចក្រ ហើយបានហៅ ម៉ូតូឌុបឲ្យឌុបនាងទៅហ្វូតូឯកសារ ដើម្បីបំពេញសំណុំបែបបទចូលធ្វើការ លុះហ្វូតូរួច អ្នកម៉ូតូ ឌុប បានហៅនាងឲ្យទៅបន្ទប់ជួល របស់មិត្តភក្តិគេនៅកន្លែងកើតហេតុ នាងក៏យល់ព្រមលុះពេល ជិះចេញទៅ បានបន្តិចស្រាប់ តែឃើញមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម្នាក់ តាមក្រោយដោយ ដៃកាន់សាច់ក្លែម និងស្រាថ្នាំចំនួន៣ដប លុះពេលទៅដល់ នាងរួមនឹងជនសង្ស័យទាំងបីនាក់ បានឲ្យនាងផឹកស្រារហូតដល់ស្រវឹង ហើយជនសង្ស័យឈ្មោះ អ៊ុយ ថុល ធ្វើសកម្មភាព រំលោភតែមិន បានសម្រេចនោះ ក្រោយមកជនសង្ស័យឈ្មោះ អេស បានធ្វើសកម្មភាពរំលោភរហូតបានសម្រេច រីឯ ជនសង្ស័យទី១ មិនអស់ចិត្តក៏ឌុបនាង រងគ្រោះ ក្នុងគោល បំណងទៅផ្ទះសំណាក់ ប៉ុន្តែដោយនាងមិនព្រម ទើបទម្លាក់ចោល នៅម្តុំរង្វង់មូលចោមចៅ ពេលនោះប្រជាពល រដ្ឋ នៅក្បែរនោះបានសួរនាំនាង នាងបានប្រាប់អំពីបញ្ហាខាងលើ ទើបប្រជាពលរដ្ឋ នាំនាងទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ចោមចៅ ឲ្យនគរបាលជួយអន្តរាគមន៍ ពេលនាងដាក់ពាក្យបណ្តឹង រួចនគរបាលបាននាំនាង ចេញមកចង្អុលបង្ហាញជាចៃ ដន្យស្រាប់ តែជួបជនសង្ស័យទី១ មករកទិញសាច់ក្លែម ក៏ឃាត់ខ្លួនតែម្តងទៅ ចំណែកឯបក្ខពួករបស់គេ បានគេចខ្លួនអស់ ។
នគរបាលបន្តថា បន្ទាប់ពីការសាកសួរ ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព ចាប់រំលោកនាង ពិតមែន ប៉ុន្តែគេរំលោភមិនបានសម្រេចនោះទេ ហើយមិត្តភក្តិរបស់ចូលរំលោភបន្តរហូតបានសម្រេច។
បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួននៅអធិការដ្ឋាន ដើម្បីសាងសំណុំរឿងចាត់ការទៅ តាមនីតិវិធីច្បាប់៕
ប្រភព៖ ដើមអំពិល

Related

ពត៌មានសង្គម 4723292670605468682

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item