និស្សិតស្រីម្នាក់ ល្បីល្បាញលើអ៊ិនធើណេត ដោយសារគំនូរដ៏គួរឲ្យចាប់អារម្មណ៍ របស់នាង!

អាមេរិក៖ និស្សិតស្រី រៀនផ្នែកផលិតខ្សែភាពយន្ត ម្នាក់ មានទេពកោសល្យគូរគំនូរ យ៉ាងប៉ិនប្រសព្វជាទីបំផុត រហូតទទួលបានភាពល្បីល្បាញ នៅលើអ៊ិនធើណេត ក្រោយពីរូបភាព ដែលនាងបង្ហោះ បានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង។
នាងមានឈ្មោះ Jodi Steel ហើយមិនខុសពីសិស្សដ៏ទៃ មួយចំនួនទៀតផងដែរ ដែលតែងតែរកនឹក នូវអ្វីម្យ៉ាង ដើម្បីបំបាត់ភាពអផ្សុក ខណៈពេល កំពុងស្ថិតក្នុងថ្នាក់រៀន ឬ ម៉ោងបង្រៀន ណាដែលនាង គិតថាគួរអោយធុញនោះ។ នាងបានប្រើប៊ិច គូររូបភាពលេង ដើម្បីបំបាត់អផ្សុក ប៉ុន្តែមិនមែននៅលើ ក្រដាសនោះទេ តែបែរជានៅលើភ្លៅរបស់ខ្លួនឯង ទៅវិញ។ យ៉ាងណាមិញ ចំពោះបច្ចេកទេស គូរទាំងនេះ នាងមិនបានទទួលការបង្ហាត់បង្រៀន នៅឯសាលាសិល្បៈ អ្វីនោះទេ តែនាងហ្វឹកហ្វាត់គូរ និង បង្រៀនខ្លួនឯងផ្ទាល់ តែម្តង ដែលនេះ អាចជាសមត្ថភាព និង ភាពប៉ិនប្រសព្វដ៏អស្ចារ្យ ពីកំណើតរបស់នាងមក ដ៏អាចថាបានដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖

Related

ពត៌មានអន្តរជាតិ 6833326016847968824

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item