ជប៉ុនមានសេវាកម្ម ជួលបុរស១ម៉ោង ១០ដុល្លារ ដើម្បីកំដរអារម្មណ៍

ជប៉ុន ៖ Ossan Rental គឺជាសេវាកម្មថ្មីមួយ នៅក្នុងប្រទេសជប៉ុន ដែលជាសេវាកម្មជួលបុរសវ័យកណ្តាល ដើម្បីកំដរអារម្មណ៍ របស់លោកអ្នក ពេលដែលមានអារម្មណ៍ឯកា ដោយក្នុង១ម៉ោង ថ្លៃត្រឹមតែ ១០ដុល្លារសហរដ្ឋអាម៉េរិក ប៉ុណ្ណោះ។
ស្ថិតនៅក្នុងតំបន់ Rising Sun មានសេវាកម្មជួលមនុស្ស បែបចម្លែកៗជាច្រើនប្រភេទ ដូច្នេះហើយស្ថិតនៅតំបន់មួយនេះ មានបុរសសង្ហាៗ និងស្រីសិចស៊ី ជាច្រើនសម្រាប់ជួល។
បច្ចុប្បន្នក្រុមហ៊ុនជួលមនុស្ស Ossan Rental មានមនុស្ស២នាក់ សម្រាប់ភ្ញៀវ ក្នុងការជ្រើសរើស ដោយទី១ គឺលោក Takanobu Nishimoto អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀនមហាវិទ្យាល័យ ផ្នែកច្នៃម៉ូត មកពីទីក្រុង Osaka និងទី២ គឺលោក Mikio Sendou ជាអតីតអ្នកលេងវាយកូនបាល់ ហើយបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយកីឡា មកពីទីក្រុង Gifu។ ពួកគាត់ទាំង២នាក់ ជាមនុស្សដែលគួរឲ្យរាប់អានបំផុត។
សូមបញ្ជាក់ផងដែរថា សម្រាប់ការជួលមនុស្ស ១ម៉ោង ១០ដុល្លារនេះ គឺសម្រាប់លេងហ្គេម, ជជែកគ្នាលេង និងការដើរកម្សាន្តតែប៉ុណ្ណោះ ដែលអាចជួយឲ្យលោកអ្នក បំភ្លេចទុកកង្វល់បាន នៅពេលមានអារម្មណ៍ឯកា ដោយសេវាកម្មនេះ មានផ្តល់ជូនអតិថិជន ២៤ម៉ោង ក្នុង១ថ្ងៃ៕
Looking Today

Related

ពត៌មានប្លែកៗ 800648592491726172

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item