ស្រ្តី ២នាក់ សំណាងបំផុត អាចរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់ដ៏រន្ធត់មួយ

ស្រ្តី២នាក់ មានសំណាង បានរួចផុតពីគ្រោះថ្នាក់ ដ៏រន្ធត់មួយ ដែលមានដើមឈើ មួយដើម បានបាក់សង្កត់ត្រូវចំ រថយន្តពណ៌ក្រហម របស់ស្រ្តីរងគ្រោះ ដែលកំពុងតែធ្វើដំណើរ នៅតាមដងផ្លូវ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្នុងតំបន់ Walterton Hall នៃទីប្រជុំជន Norfolk ប្រទេសអង់គ្លេស។ ប៉ូលីស បាននិយាយថា ស្រ្តីរងគ្រោះទាំង ២នាក់ មានឈ្មោះ Helen Howes និង Heather Hasthorpe ហើយពួកនាង ពិតជាមាន សំណាងខ្លាំងណាស់ ដែលអាចរួចផុតជីវិត ពីគ្រោះថ្នាក់ ដ៏អាក្រក់នេះ តែទោះជាយ៉ាងណា ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ យកអំបែងកញ្ចក់ ដែលជាប់នៅដៃ របស់នាងចេញ។
តើប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះគ្រោះថ្នាក់នេះ?
ប្រភព៖ ខ្មែរឡូត

Related

ពត៌មានសង្គម 2821035498956438735

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item