ស្ត្រីម្នាក់​​ត្រូវម៉ាស៊ីន​កិន​ស្រូវ​ទាញសក់​ដល់លលាដ៍​ក្បាល

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវក្រុមគ្រួសា រដឹកតាមរថយន្តមកកាន់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះជីវិត ក្រោយពីស្ត្រីរូបនេះ ជួបហេតុការណ៍គ្រោះថ្នាក់ ដោយម៉ាស៊ីនកិនស្រូវ ទាញសក់របើកដល់លលាដ៍ក្បាល មើលទៅគួរឱ្យស្រៀវសាច់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ កញ្ញា ២០១៣ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។
ស្ត្រីរងគ្រោះឈ្មោះហេង កូលាប អាយុ២៩ឆ្នាំ ជាអ្នកធ្វើស្រែ ចំណែកប្តីឈ្មោះសៀប វុទ្ធី អាយុ៣០ឆ្នាំ មានកូនប្រុសម្នាក់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
គ្រូពេទ្យប្រចាំមន្ទីរពេទ្យកាល់ម៉ែតបាននិយាយថា ជនរងគ្រោះមានសភាពធ្ងន់ ព្រោះសក់បានរបើកចេញពីលលាដ៍ក្បាល ពេលនេះក្រុមគ្រូពេទ្យ អាចព្យាបាលរបួសឱ្យបាន តែមិនអាចដាក់សក់ក្បាលបានទេ ។
នេះគឺជាការធ្វេសប្រហែសមួយដែរ សូមឱ្យប្រជាជនដែលនិយមប្រើប្រាស់ម៉ាស៊ីនច្នៃគ្រប់ប្រភេទគួរតែបង្កើន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ

Related

ពត៌មានប្លែកៗ 6347362115558907257

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item