ឃើញរថយន្ដ របស់ខ្លួន ដែលត្រូវគេជួល ស៊ីដាច់ បើកតាមផ្លូវ ប្ដឹងសមត្ថកិច្ចឃាត់

ភ្នំពេញ ៖ រថយន្ដម៉ាកលុច្សស៊ីស ១គ្រឿង ទៀត ត្រូវបានម្ចាស់រថយន្ដពិតប្រាកដប្រទះឃើញ កំពុងធ្វើ ចរាចរតាមដងផ្លូវ បន្ទាប់ពីជន ឆបោកពីរនាក់ប្ដី-ប្រពន្ធ ប្ដីឈ្មោះអុយ សុខុន អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ កែវ ស្រីនិច អាយុ ២៥ឆ្នាំ ដែលបានជួលរថយន្ដ របស់ខ្លួន យកទៅស៊ីដាច់ហើយបានស្វះស្វែង រកអន្ដរា គមន៍ ពីសមត្ថកិច្ច ដើម្បីស្វែងរក រថយន្ដរបស់ខ្លួន ទើបនៅពេលនេះក៏ប្រទះឃើញ កំពុងចរាចរនៅតាមដង ផ្លូវតែម្ដង ។ ការប្រទះឃើញ រថយន្ដរបស់ខ្លួនដែលកំពុង គេបើកនៅតាមដងផ្លូវនោះបានកើតឡើង កាល ពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ៥ ភូមិគ្រួស សង្កាត់ សំរោង ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់រថយន្ដដែលបានឃើញ រថយន្ដរបស់ខ្លួននេះ ឈ្មោះ ទិត វណ្ណៈ ភេទ ស្រី អាយុ ៤៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សី កែវ ហើយរថយន្ដរបស់ខ្លួនដែលប្រទះឃើញ នេះម៉ាក លុច្សស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាក លេខភ្នំពេញ 2S-4477 ។
បើតាមម្ចាស់រថយន្ដ ដែលប្រាប់សមត្ថ កិច្ចនោះបាននិយាយថា អ្នកស្រីបានជួល រថយន្ដទៅឱ្យឈ្មោះ កែវ ស្រីនិច កាលពី ដើមឆ្នាំ២០១៣ ដោយបាន១ខែ ៦០០ដុល្លារ ប៉ុន្ដែចាប់ពីយករថយន្ដរបស់ខ្លួនទៅ ក៏បាត់ ដំណឹងសូន្យឈឹង ទើបដឹងថា ចាញ់បើកគេ ទើបដាក់ពាក្យបណ្ដឹង និងស្វែងរកអន្ដរា គមន៍ពីសមត្ថកិច្ច ។ នៅពេលដែលអ្នកស្រី កំពុងធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ ៥ ស្រាប់តែឃើញរថយន្ដរបស់ខ្លួន ត្រូវបាន បុរសម្នាក់កំពុងបើក ក៏ប្ដឹងទៅសមត្ថកិច្ចឱ្យ ឃាត់ខ្លួនតែម្ដង។ក្រោយពីការឃាត់រថយន្ដ និងឃាត់ខ្លួនអ្នកបើកបរ សមត្ថកិច្ចបាន បញ្ជាក់ថា អ្នកបើករថយន្ដរូបនេះគឺមកពី ប្រទេសអូស្ដ្រាលី ដោយជួលក្នុង១ខែ៥៥០ ដុល្លារ ហើយជួលបានរយៈពេល ២ថ្ងៃ ។ បច្ចុប្បន្នទាំងរថយន្ដ និងអ្នកបើកបរត្រូវ បានសមត្ថកិច្ចយកទៅសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធី ។
គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ និង រហូតមកដល់ពេលនេះ ករណីឆបោកជួល រថយន្ដយកទៅស៊ីដាច់ ដែលបង្កឡើងដោយ ប្ដី-ប្រពន្ធពីរនាក់ ប្ដី ឈ្មោះ អុយ សុខុន និង ប្រពន្ធឈ្មោះ កែវ ស្រីនិច បានផ្ទុះបាតុភាព លេចមុខជនរងគ្រោះជាច្រើននាក់ មកដាក់ ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បន្ទាប់ពីជនឆបោកទាំងនេះបាន ជួលរថយន្ដពួកគេ ហើយស៊ីដាច់ ។ ក្រោយ ពីទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាល ការិយាល័យ កណ្ដាលយុត្ដិធម៌ដឹកនាំបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ  និងមានការសម្របសម្រួលផ្នែកផ្លូវច្បាប់ពី សំណាក់ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ កម្លាំងនគរបាលបានបើកការស្រាវជ្រាវ ហើយចុះទៅឆែកឆេរ ទីតាំងមួយចំនួនក្នុង រាជធានីភ្នំពេញ ហើយរឹបអូសបានរថយន្ដ ជាច្រើនរយគ្រឿង ហើយបន្ដធ្វើការឆែក ឆេរ និងស្រាវជ្រាវបន្ដទៀត ។
ជាមួយគ្នានេះ ស្រាប់តែលេចមុខជនរង គ្រោះជាម្ចាស់រថយន្ដ ចេញមកដាក់ពាក្យ បណ្ដឹង ពីរនាក់ប្ដី-ប្រពន្ធផ្សេងទៀត ប្ដី ឈ្មោះ តែម បូនីតា និងប្រពន្ធឈ្មោះ ថារិទ្ធ សុបូរមី ដែលបានបោករថយន្ដស៊េរីទំនើបជា ច្រើនគ្រឿង ហើយគិតជាទឹកប្រាក់ចន្លោះពី ៧ទៅ៨លានដុល្លារ ។ បច្ចុប្បន្នជនឆបោក ទាំង៤នាក់ខាងលើនេះ ស្ថិតក្រោមការតាម ប្រម៉ាញ់ចាប់ខ្លួនពីសំណាក់សមត្ថកិច្ច ៕
ជនឆបោក ប្តីឈ្មោះ អ៊ុយ សុឃុន និងប្រពន្ធឈ្មោះ កែវ ស្រីនិច ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន
ប្រភព៖ ដើមអំពិល

Related

ពត៌មានសង្គម 2619361808194231349

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item