សាយ រតនៈ ធ្វើឲ្យ​និស្សិតស្រី​មានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេ​បកអាក្រាតតាម Facebook

ភ្នំពេញៈ នេះជាលើកទី២ហើយដែលពិធីករ សំដីក្រអួនក្រអៅ លោក សាយ រតនៈ ត្រូវបែកធ្លាយព័ត៌មានអាស្រូវ ដោយលើកទីមួយ មានផ្ទុះ ព័ត៌មាន ការកាត់តរូបភាព អាសអាភាស មិនទាន់ស្ងប់ស្រួលបួលផង ក៏ស្រាប់តែមានព័ត៌មាន ថ្មីសន្លាងមួយទៀត ទម្លាយឲ្យដឹងថាលោក មានទំនាក់ទំនង ស៊ីជម្រៅជាមួយ និស្សិតស្រីម្នាក់រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នាធ្វើឲ្យនាងមានកូន ជាមួយគ្នាតែទីបញ្ចប់ តារារូបនេះបែរជាដោះដៃ មិនទទួលស្គាល់នាងនិងកូនទៅវិញ ។
ការលេចឮព័ត៌មានមិនចេះចប់មិនចេះហើយ ម្តងជាពីរដងបោកបក់លើ តារាសម្តែង និងជាពិធីករ លោក សាយ រតនៈ ដោយព័ត៌មានទាំងអស់នោះ សុទ្ធសឹងតែជា ព័ត៌មានប៉ះពាល់ ជាមួយកិត្តិយសរបស់ លោកមិនដាច់ទេ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការបង្ហោះពាក្យសំដី ទម្លាយអាថ៌កំបាំងរបស់ពិធីកររូបសង្ហារ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយបានបង្ហោះនៅក្នុង Account Facebook របស់លោកដោយផ្ទាល់ក្នុងឈ្មោះ “ Say Rathanak”ថា “ អាឆែ្កសាយ រតនៈ ខ្ញុំសិក្សានៅសាលា NUM ជិតវត្តភ្នំ គេបានទាក់ទងខ្ញំជាសង្សាររហូតបាន ប្រាណខ្ញុំគ្មានសល់ រយៈពេល 1ឆ្នាំ ខ្ញុំមានកូនជាមួយគេ គេអោយខ្ញុំទំលាក់កូនចោល ហើយមានស្រីថ្មី គេបោះបង់ចោលខ្ញុំ កូនក៏ទំលាក់ ជីវិតខ្ញុំគ្មានន័យទៀតទេ រស់ដូចស្លាប់ ការស្បថស្បែ និងការលោងលោមគេ ពិតជានឹកស្មានមិនដល់សោះ”។
នៅក្នុងសម្តីនោះបានបន្តទៀតថា “ខ្ញុំស្តាយក្រោយណាស់ ស្លាប់កូនម្នាក់ទៀតដោយសារ ស្រលាញ់គេពេក គេរៀបការជាមួយអ្នកដទៃ ចោលខ្ញុំ ឈឺចាប់បំផុតសំរាប់ខ្ញុំ what should I do with my life ? កាត់តរូបថតគេហត់នឿយណាស់រាប់ម៉ោង តែចង់អោយ ពិភពលោកដឹងថាគេជាមនុស្សបែបណាគេបោះបង់ខ្ញុំចោល រស់គ្មានន័យទេ ស្តាយក្រោយណាស់ ” ។
តាមរយៈការបង្ហាញពីភាពឈឺចាប់ របស់មនុស្សស្រីម្នាក់ដែលសុខចិត្ត ប្រឈមមុខជាមួយការអាម៉ាស់ ទ្រាំសម្រក់ទឹកភ្នែកជាមួយការឈឺចាប់ ទម្លាយការរឿងរ៉ាវស្នេហាបើក ចំហរនៅលើបណ្តាញទំនាក់ទំនងរបស់មនុស្សស្រីម្នាក់ ដែលអះអាងថាជាអតីតសង្សារចាស់របស់ ពិធីករប្រចាំកម្មវិធី “រាត្រីកម្សាន្ត” និងនៅជាមួយគ្នារំលង ប្រពៃណីខ្មែររហូតមានកូន ជាមួយនោះគ្នា ហើយអ្វីដែលនាង នៅសល់ពេលនេះ គឺលោក រតនៈ បែរជាបោះបង់ចោលនាងដោយ មិនស្តាយស្រណោះ ទៅស្រវ៉ាស្រីថ្មីទុកឲ្យនាងរស់នៅជាមួយការឈឺចាប់ វិប្បដិសារីពេញមួយជីវិត ។
ពាក់ព័ន្ធនឹងព័ត៌មានបែកធ្លាយនេះដែល Looking TODAY មិនទាន់ដឹងថាជាការពិតឬ យ៉ាងណានោះទេ ហើយយើងក៏មិនអាចទាក់ទងទៅ តារាសម្តែងបុរសមាឌមាំរូបស្រស់សង្ហារ លោក សាយ រតនៈ ឲ្យបកស្រាយពីរឿងនេះបាននៅឡើយទេ ។ ប៉ុន្តែយើងរង់ចាំ ការចេញមុខបកស្រាយជុំវិញ ព័ត៌មាននេះពីលោកនៅពេលក្រោយ និងព្យាយាមទាក់ទង ទៅសាកសួរព័ត៌មានច្បាស់លាស់ ជាមួយលោកនៅពេលក្រោយបន្ថែមទៀត ៕




ប្រភព៖ ដើមអំពិល

Related

ពត៌មានសង្គម 5625956079202613499

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item