ការងារដ៏ស្រួលបំផុត គ្រាន់តែដេកនៅលើគ្រែ ៧០ថ្ងៃ បាន ៥,០០០ដុល្លារ ក្នុងមួយខែ

តើមាននរណាខ្លះ ដែលចូលចិត្តចំណាយពេលពេញមួយថ្ងៃ ដេកលើគ្រែ ហើយមើលទូរទស្សន៍? តើអ្នកអាចអង្គុយនៅមួយកន្លែង រាប់ម៉ោងជាមួយនឹងកុំព្យូទ័រហ្គេម?
បើអ្នកឆ្លើយថាគឺជាអ្នក នូវសំណួរខាងលើ ជីវិតរបស់លោកអ្នកនៅថ្ងៃអនាគត ប្រាកដជាល្អជាមិនខាន។ កាលពីពេលថ្មីៗនេះ Nasa បានស្វែងរកអ្នកស្ម័គ្រចិត្តជាច្រើន ដែលអាចដេកនៅលើគ្រែចំនួន ៧០ថ្ងៃ ដោយមិនឲ្យដើរទៅណាជាដាច់ខាត។ Nasa ធ្វើបែបនេះ គឺចង់ពិសោធន៍នូវរាងកាយរបស់មនុស្ស បើពួកគេនៅតែមានភាពរីករាយ Nasa និងឲ្យប្រាក់ ៥,០០០ ដុល្លារក្នុងមួយខែ។
ការពិសោធន៍នេះបានធ្វើឡើងនៅ មជ្ឍមណ្ឌល Johnson Space ទីក្រុង Houston សហរដ្ឋអាមេរិក។ ឥលូវនេះការសាកល្បង បានរយៈពេល២សប្ដាហ៍មកហើយ ដែលក្រុមអ្នកស្ម័គ្រចិត្តអាច លេងល្បែងផ្សេងៗ និងមើលទូរទស្សន៍ នៅលើគ្រែមួយរបស់ពួកគេ។ នៅក្នុង១ថ្ងៃ គេនឹងឲ្យពួកគេនៅក្នុងកន្លែងភ្លឺ ១៦ម៉ោង និងកន្លែងងងឹត ៨ម៉ោង។ រីឯម្ហូបអាហារ គឺមានផ្ដល់ជូនដោយមិនគិតថ្ងៃ ធ្វើយ៉ាងណាឲ្យខ្លួនប្រាណរបស់ពួកគេរក្សាទម្ងន់បានល្អ ជាងនេះទៅទៀត ពួកគេក៏អាចងូតទឹក នៅលើគ្រែបានផងដែរ។
មានពេលមួយដែលពួកគេអាចចេញពីគ្រែបាន គឺពេលដែលក្រុមវេជ្ជបណ្ឌិតត្រូវការត្រួតពិនិត្យ ខ្លួនប្រាណរបស់ពួកគេដូចជា ឆ្កឹង សាច់ដុំ ប្រព័ន្ធឈាម និងប្រព័ន្ធការពាររាង្គកាយ។ បើលោកអ្នកគិតថាអាចធ្វើតាមនូវតម្រូវការ ដែល Nasa កំណត់ឲ្យ លោកអ្នកអាចដាក់ពាក្យត្រង់នេះ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការងារមួយនេះ? តើNasa ធ្វើបែបនេះដើម្បីអ្វី? 
ប្រភព៖ ខ្មែរឡូត


Related

ពត៌មានអន្តរជាតិ 2421708355303435395

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item