ទំនាក់ទំនងអាចបំផ្លាញដោយសារមិនទទួលភាពខុសគ្នា របស់មនុស្ស

ប្រសិនបើ មនុស្សនោះគ្មានភាពអាត្មានិយមទេនោះ ដំណាក់កាលបន្ទាប់ទៀត ដែលត្រូវក្រឡេកមើលនោះ គឺរៀនស្គាល់និងគោរពភាពខុសគ្នារបស់​មនុស្ស​ម្នាក់ៗ។
ជំនួសដោយការមើលមកអ្នកដទៃក្នុងបរិបទរបស់អ្នក អ្នកត្រូវរៀនស្វែងយល់អំពីភាពខុសគ្នារបស់ពួកគេផងដែរ។ ប្រសិនបើ មនុស្សម្នាក់មានសមត្ថភាព ដែលអ្នកគ្មានទេនោះ នោះវាជាការប្រសើរណាស់។ អ្នកទាំងពីរអាចពង្រឹងភាពខ្សោយរបស់អ្នកដទៃបាន។ ប្រសិនបើ នរណាម្នាក់មកពីវប្បធម៌ផ្សេងនោះ ចូរឆ្លៀតឱកាសរៀនអ្វីក៏ដោយតាមតែអាចធ្វើបានពីពួកគេ។ ចំណេះដឹងថ្មីរបស់អ្នកមានទំនាក់ទំនងមិនត្រឹមតែជាមួយពួកគេនោះទេ តែថែមទាំងជាមួយអ្នកផ្សេងផងដែរ។
នៅពេលដែលអ្នករៀនលើកសរសើរភាពខុសប្លែកគ្នារបស់អ្នកដទៃហើយ​អ្នកនឹងចាប់ផ្តើមយល់ថាតើត្រូវឆ្លើយតបបែបណាក្នុងនាមជាអ្នកដឹកនាំនិងក្នុងការជម្រុញទឹកចិត្ត។ លោក ចូសែប បេក (Joseph Beck) ដែលជាអតីតប្រធានសាជីវកម្ម ខេនលី បានយល់ដឹងអំពីការពិតដោយលើកឡើងថា “មនុស្សផ្សេងគ្នា មានការជម្រុញទឹកចិត្តតាមវិធីផ្សេងៗគ្នា។ ឧទាហរណ៍ គ្រូបង្វឹកកីឡាបាល់បោះ ដឹងថាអ្នកលេងកីឡាទាំងអស់ សុទ្ធតែត្រូវការការជម្រុញលើកទឹកចិត្ត ហើយមានតែមួយចំនួនប៉ុណ្ណោះ ដែលត្រូវការប្រើធម៌ក្តៅ”។
ការគ្មានសមត្ថភាពក្នុងការលើកសរសើរភាពដូចគ្នារបស់មនុស្ស​មនុស្សយើង សុទ្ធតែប្រើអារម្មណ៍ក្នុងការឆ្លើយតបនឹងអ្វីដែលកើតឡើងនៅជុំវិញខ្លួនទាំងអស់។ ដើម្បីឲ្យយល់បានកាន់តែច្បាស់ ចូរអ្នកគិតទៅមើល៍ថាអ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលអ្នកធ្វើទំនាក់ទំនងជាមួយអ្នក ដែលមានឋានៈដូចគ្នា។ អ្នកដឹងថា តើអ្នកចង់ឲ្យអ្វីកើតឡើងនៅពេលដែលអ្នកធ្វើទំនាក់ទំនងនោះ។ មនុស្សដែលអ្នកកំពុងតែទំនាក់ទំនងមានអារម្មណ៍ដូចអ្នកច្រើនណាស់៕




ប្រភព៖ www.health.com.kh

Related

សុខភាព 6183692737310966618

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item