វីដេអូ៖ បុរសក្លាហានម្នាក់ ដោះស្បែកជើង ប្រយុទ្ធតទល់ជាមួយចោរប្លន់ រហូតរងរបួសខ្លួនឯង!

វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះលើអ៊ិនធើណេត ជាសាធារណៈ បង្ហាញពីបុរស ជាបុគ្គលិក បំរើការងារ ជាអ្នកលក់ នៅហាងទំនិញមួយកន្លែង បានប្រយុទ្ធតតាំង ជាមួយនឹង ក្រុមចោរ មានគ្នា ២នាក់ ដែលមានកាំបិត នៅក្នុងដៃ។
បើតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ វេលាម៉ោង ១ និង ២០នាទី ទៀបភ្លឺ ក្នុងហាងលក់ទំនិញ របស់ស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែង នៃក្រុង Westhoughton ប្រទេសអង់គ្លេស។ ជនរងគ្រោះ ជាបុគ្គលិករូបនេះ ក្រោយពីបានឃើញ ចោរចូលមកប្លន់ហើយនោះ ក៏បានដោះស្បែកជើងរបស់ខ្លួន វាយតតាំង ជាមួយនឹងចោរនោះ រហូតទាល់តែ ពួកចោរ ចាកចេញទៅវិញដោយដៃទទេ។ ទោះជាយ៉ាងណា រូបគាត់ ក៏ទទួលរងរបួសផងដែរ ព្រោះត្រូវចោរចាក់ចំដៃ ចំនួន ២កាបិត។
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

Related

ពត៌មានប្លែកៗ 2819792235090764914

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item