ស្រី​ស្អាត បើករថយន្ត​បុក​របាំ​ង​ថ្ម យំ​ស្រែក​សំពះអង្វរ​សមត្ថកិច្ច​សុំ​រួចខ្លួន​

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង សាច់​សខ្ចី​ម្នាក់ បាន​ស្រែក​ទ្រហោយំ​សុំ​សមត្ថកិច្ច​រួចខ្លួន បន្ទាប់ពី​​នាង​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន មួយគ្រឿង ជ្រុល​ទៅបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ការខូចខាត កាលពី​  វេលា​ម៉ោង ១០​និង​១៥​នាទី​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគេ​បានឃើញ​ជនរងគ្រោះ​បាន​បើក​រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ ភ្នំពេញ 2N-8355 ធ្វើដំណើរ​តាម​មហាវិថី​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ហួស​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​តែ​បន្តិច ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​ខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែង​រូ​ច​។​

​បន្ទាប់ពី​កើតហេតុ នារី​រងគ្រោះ បានចេញ​មក​យំ​សំពះ​សមត្ថកិច្ច​អង្វរ​សុំ​រួចខ្លួន ដោយ​នាង​បាន​បញ្ជាក់ថា គ្រោះថ្នាក់​នេះ​មិនមែនជា​កំហុស​របស់​នាង​នោះទេ គឺ​ដោយសារ​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​បាន​បើក​មក​កៀរ​នាង​។ ទោះបីជា​មានការ​ការ​យំ​អង្វរ​រៀបរាប់​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅតែ​បន្ត​ធ្វើការ​ជំនាញ​ ដោយ​បាន​នាំយក​រថយន្ត​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕
១
ប្រភព៖ វត្តភ្នំ

Related

ពត៌មានសង្គម 6816173500927322434

Follow Us

Hot in week

Recent

Comments

Side Ads

Text Widget

Connect Us

item